| លក្ខខណ្ឌនៃការប្រើប្រាស់ |
|
|
|
| Wednesday, 26 March 2008 , | |
|
វិបសាយ «កម្ពុជាដើម្បីភាពស្អាតស្អំ» (Cambodia for Non-Corruption) ឬហៅកាត់ថា «វិបសាយស្អាតស្អំ» គឺជាវិបសាយ ដែលបង្កើតឡើងក្នុងគោលបំណងអប់រំ ផ្សព្វផ្សាយ បង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃអំពើពុករលួយ ការវិវត្តន៍នៃដំណើរការប្រឆាំងអំពើពុករលួយ និងផ្ដល់ឱកាសជូនប្រជាពលរដ្ឋក្នុងការសម្ដែងនូវឆន្ទៈ មតិយោបល់ តាមរយៈការផ្លាស់ប្ដូរសារអេឡិចត្រូនិក (អ៊ីម៉ែល) សំដៅកាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ភាពស្អាតស្អំ។ វិបសាយនេះ ប្រមូលផ្ដុំនូវ៖ អត្ថបទព័ត៌មាន របាយការណ៍ ឯកសារ រូបភាព សោតទស្សន៏ វីដេអូ ដ្យាក្រាម Blog (ការបញ្ចេញនូវទស្សនៈ មតិយោបល់)។ល។ ដែលរក្សានូវខ្លឹមសារដើម និងមានបញ្ជាក់ប្រភពច្បាស់លាស់។ ព័ត៌មានដែលផ្សព្វផ្សាយនៅលើ «វិបសាយស្អាតស្អំ» បានមកពីការចូលរួមពីសម្ព័ន្ធអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធ ដូច្នេះការប្រើប្រាស់ ឬដកស្រង់ព័ត៌មាននានារបស់វិបសាយនេះ គប្បីផ្អែកលើ “លក្ខខណ្ឌនៃការប្រើប្រាស់” ដូចខាងក្រោម៖ ១. អាចប្រើប្រាស់សម្រាប់លក្ខណៈផ្ទាល់ខ្លួន ការសិក្សា ការស្រាវជ្រាវ និងលក្ខណៈមិនធ្វើអាជីវកម្ម ដោយមិនចាំបាច់សុំការអនុញ្ញាតពីម្ចាស់ដើមនៃឯកសារ។ ២. ការប្រើប្រាស់ ឬការផ្សព្វផ្សាយឡើងវិញក្នុងលក្ខណៈអាជីវកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬការបោះពុម្ពផ្សាយផ្នែកណាមួយ ឬផ្នែកទាំងមូលនៃអត្ថបទព័ត៌មាន ឯកសារ រូបភាព ដ្យាក្រាម សោតទស្សន៏ វីដេអូ ត្រូវមានការអនុញ្ញាតពីម្ចាស់ដើមនៃឯកសារ។ ៣. ត្រូវរក្សានូវអត្តសញ្ញាណ ឬកំណត់សម្គាល់ណាមួយរបស់ស្នាដៃដើម ដែលជាអត្ថបទ ឯកសារ រូបភាព ដ្យាក្រាម សោតទស្សន៏ វីដេអូ ដែលបញ្ចូលនៅក្នុងវិបផតថល។ ៤. ហាមប្រើប្រាស់ក្នុងគោលបំណងមិនស្របច្បាប់ណាមួយ ឬរំលោភសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ៥. រាល់ការដកស្រង់អត្ថបទនានា ដែលនិពន្ធ និងសរសេរដោយក្រុមការងារវិបសាយត្រូវយោងការដកស្រង់ចេញពី «វិបសាយស្អាតស្អំ។ ៦. ក្រុមការងារសូមរក្សាសិទ្ធិលុបចោល ឬដកចេញពីវិបសាយនូវអត្ថបទ ឬសេចក្ដីអធិប្បាយទាំងឡាយណា ដែលមិនស្របនឹងគោលបំណងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ។
|














