| អំពីគម្រោង |
|
|
|
| Thursday, 20 March 2008 , | |
|
វិបសាយ “កម្ពុជាដើម្បីភាពស្អាតស្អំ” ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយអង្គការវេទិកាទូទៅនៃកម្ពុជា ក្នុងនាមសម្ព័ន្ធអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ ក្រោមការឧត្ថម្ភគាំទ្រថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការផេកកម្ពុជា ជាខេមរភាសា និងភាសាអង់គ្លេស។ វិបសាយ «កម្ពុជាដើម្បីភាពស្អាតស្អំ» គឺជាឃ្លាំងផ្ទុកនូវទិន្នន័យព័ត៌មាន ឯកសារនានា ទាក់ទងនឹងអំពើពុករលួយ រួមមាន រូបភាព វីដេអូ សោតទស្សន៍ ដ្យាក្រាម Blog។ល។ ក្នុងគោលបំណង៖
ជារួមវិបសាយនេះ គឺជាមាគ៌ាដ៏មានសារសំខាន់ក្នុងការត្រួសត្រាយផ្លូវ ជាមូលដ្ឋានគ្រឹះ ផ្តល់នូវចំណេះដឹងអំពីផលប៉ះពាល់នៃអំពើពុករលួយ និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបដែលចាប់អារម្មណ៍ ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយអំពើពុករលួយ និងលើកកំពស់សុចរិតភាពនៅក្នុងសង្គមជាតិយើង។ ក្រុមការងាររបស់វិបសាយ នឹងស្វែងរកកិច្ចសហការជាមួយបណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសារពត៌មាន អង្គការអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ ស្ថាប័នឯកជន និងស្ថាប័នរដ្ឋាភិបាល ផងដែរ ក្នុងការប្រមូលឯកសារ និងរៀបចំបញ្ចូលទៅក្នុងវិបសាយឲ្យបានទៀងទាត់នូវរាល់ព័ត៌មាន និងឯកសារថ្មីៗទាំងឡាយ ដើម្បីផ្តល់ជាជំនួយស្មារតីដល់អ្នកអាន។ |














