September 10th, 2009
by OFC
*មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន បានបញ្ជាក់ជាថ្មីទៀតថា ច្បាប់ប្រឆាំងនឹងអំពើពុករលួយ ដែលបានអូសបន្លាយអស់រយៈពេលជាង១៥ឆ្នាំមកហើយនោះ នឹងត្រូវចេញបន្ទាប់ពីច្បាប់នេះ
លោក ជាម យៀប ជាសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច បានមានប្រសាសន៍ជាថ្មីម្តងទៀតកាលពីចុងសប្តាហ៍មុនថា សេចក្តីព្រាងក្រមព្រហ្មទណ្ឌ ដែលជាច្បាប់សំខាន់ហើយត្រូវបានគេរង់ចាំជាយូរមកហើយ មានការជាប់ទាក់ទងនឹងសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនោះ នឹងនៅក្នុងរបៀបវារៈក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភានៅដើម ខែតុលាខាងមុខនេះ។
លោកបានថ្លែងថា៖« សមាជិកសភា នឹងវិលត្រឡប់ក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី១ ខែតុលា បន្ទាប់ពីវិស្សមកាលរបស់ពួកគេ និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា បានពិនិត្យសេចក្តីព្រាងក្រមព្រហ្មទណ្ឌរួចហើយ ហើយសេចក្តីព្រាងច្បាប់នេះនឹងជាអាទិភាពទី១ ដែលត្រូវដាក់ក្នុងរបៀបវារៈសម្រាប់ការពិភាក្សា»។ លោកបានបញ្ជាក់ថា បញ្ញតិទោសកម្មរបស់សេចក្តីព្រាងក្រមព្រហ្មទណ្ឌ នឹងត្រូវធ្វើឲ្យទាន់សម័យ ដើម្បីតាមទាន់ស្តង់ដារបច្ចេកវិទ្យាថ្មី ដែលនឹងដាក់ទណ្ឌកម្មទៅលើអំពើពុករលួយប្រព្រឹត្តតាមប្រព័ន្ធ អ៊ីនធឺណិត។
>>>> ដើម្បីអានព័ត៌មានលម្អិតសូមចុចត្រង់នេះ
September 9th, 2009
by OFC
បច្ចុប្បន្ន មន្ត្រីនគរបាលចរាចរកំពុងតែពេញចិត្តក្នុងការអនុវត្តច្បាប់ ចរាចរណ៍ថ្មីដែលបានផ្តល់ឱកាសឲ្យពួកគេធ្វើការផាកពិន័យ អ្នកបើកបរយានយន្ត ម៉ូតូដោយមិនដាក់កញ្ចក់ មិនពាក់មួកសុវត្ថិភាព ឬម៉ូតូគ្មានស្លាកលេខក្នុងតម្លៃមួយលើសពីច្បាប់ដែលបានកំណត់។
លោក ឆែម ពេ ជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប បានឲ្យដឹងថា «យោងតាមមាត្រា៨៨នៃច្បាប់ចរាចរណ៍ថ្មីដែលអនុម័តនៅឆ្នាំ២០០៧ តម្រូវឲ្យប៉ូលិសចរាចរណ៍ធ្វើការផាកពិន័យអ្នកបើកបរម៉ូតូយានយន្ត ដោយមិនពាក់ខ្សែក្រវ៉ាត់ ឬមួកសុវត្ថិភាពត្រឹមតែ៣០០០រៀល សម្រាប់ម៉ូតូ ប៉ុន្តែការអនុវត្តជាក់ស្តែងមន្ត្រីប៉ូលិសចរាចរណ៍បានផាកពិន័យ ម្តងនូវចំនួនទឹកប្រាក់៥០០០-១០០០០រៀលដោយគ្មានចេញលិខិតស្នាមអ្វី បញ្ជាក់សោះ»។
លោក បានឲ្យដឹងថា៖« នៅពេលឈប់សំរាកពីការងារ ខ្ញុំបានជិះម៉ូតូជាមួយពួកម៉ាកទៅលេងស្រុកកំណើតលុះពេលត្រឡប់មក វិញភ្លេចពាក់មួកសុវត្ថិភាពពេលដល់ពាក់កណ្តាលផ្លូវត្រូវប៉ូលិស ចរាចរពួនស្ទាក់ឃាត់ម៉ូតូរបស់ខ្ញុំនិងបានធ្វើការផាកពិន័យ ចំនួន៥០០០រៀល។ ខ្ញុំទាមទាររកលិខិតបញ្ជាក់ការផាកពិន័យបែរជាប៉ូលិសទាមទារលុយពី ខ្ញុំ១០០០០រៀលវិញ ខ្ញុំប្រកែកមិនឈ្នះក៏យល់ព្រមឲ្យ១០០០០រៀលទៅ»។
>>>> ដើម្បីអានលម្អិតសូមចុចត្រង់នេះ
August 12th, 2009
by OFC
ប្រជាជនមួយចំនួនដែលរកស៊ីដឹកអីវ៉ាន់លក់តាមភូមិពីផ្សារកំពង់ ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ទៅលក់នៅខេត្តព្រៃវែង និងកំពង់ចាម អះអាងថា សមត្ថកិច្ចមកពីស្ថាប័នសេដ្ឋកិច្ចឈរជើងនៅភូមិសាឡូង ក្នុងឃុំកណ្តៀងរាយ ក្នុងស្រុកកញ្ជ្រៀច បានបង្ខំពួកគាត់បង់ប្រាក់ពី ២ ទៅ ៤ម៉ឺនរៀលដោយចោទថារកស៊ីដឹកទំនិញខុសច្បាប់។
បុរសសុំមិន ប្រាប់ឈ្មោះ នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បានអះអាងថា គាត់ដឹកទំនិញគ្រឿងទេសនិងគ្រឿងជ័រ ត្រូវសមត្ថកិច្ចចម្រុះឈរតាមផ្លូវពីខេត្តស្វាយរៀង មកខេត្តព្រៃវែង បានទារប្រាក់តាមផ្លូវហូរហែ ខ្លះ១ពាន់រៀល ខ្លះ២ពាន់រៀល។ ប៉ុន្តែមកដល់ភូមិសាឡូង ឃុំកណ្តៀងរាយ មានក្រុមស្លៀកពាក់ស៊ីវិល ប្រើរថយន្តនិងម៉ូតូ ដោយអះអាងថាជាប៉ូលិសសេដ្ឋកិច្ច បង្គាប់ឲ្យពួកគាត់បង់ប្រាក់ ២ម៉ឺន ទៅ ៤ម៉ឺនរៀល ក្នុងម៉ូតូមួយគ្រឿង ចោទថា ពួកគាត់រកស៊ីខុសច្បាប់ ៖ «ពួក ប៉ូលិសសេដ្ឋកិច្ចគេថាស្ថាប័នសេដ្ឋកិច្ច ក្រសួងឯណាឯណីចេញមកបង្រ្កាបអ៊ីចឹង គេថាអីវ៉ាន់យើងអត់ពន្ធ ប៉ុន្តែតាមពិតទៅផលិតផលហ្នឹងខ្ញុំនាំចូលមកពីទឹកដីខ្មែរយើង យកទៅលក់នៅទឹកដីខ្មែរយើងដដែលទេ។ ទារលុយពីយើងឲ្យយើងបង់ម្នាក់ ២-៣ម៉ឺនអ៊ីចឹង មួយជើង»។
បុរសម្នាក់ទៀត ឲ្យដឹងដែរថា របរលក់គ្រឿងជ័រចំណេញតិចតួច ហើយនៅពេលដែលមានការទារប្រាក់ច្រើនម៉ឺនរៀលដូច្នេះ គាត់គ្មានចំណេញទេ ថែមទាំងខាតទៀតផង។ គាត់បញ្ជាក់ថា បើធ្វើបែបនេះ គ្រួសារគាត់នឹងដាច់ពោះ ៖ «មិនមានការងារធ្វើ ហើយមិនដឹងរកអី ទើបបង្កើតមុខរបរខ្លួនឯង ហើយប៉ូលិសទាហានចាប់ជំរិត ត្រូវបង់លុយឲ្យវាច្រើនៗ។ ខ្ញុំមួយជើងចំណេញបាន បីបួនម៉ឺនរៀល ហើយគេយកបីបួនម៉ឺនដែរ ខ្ញុំមានចំណេញអី?»។
>>> ចុចមើលព័ត៌មានលម្អិត
July 7th, 2009
by OFC
ភ្នំពេញៈ ថ្មីៗនេះរាជរដ្ឋាភិបាលបានចេញស.ជ.ណមួយច្បាប់លេខ៨៩៤ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ សំរេចបញ្ចប់ការងារពុករលួយឈ្មោះ សេង យៀន ទាំងស្រុងពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអធិការកិច្ច និងក្របខ័ណ្ឌមុខងារសាធារណៈ ព្រមទាំងឲ្យសាមីក្រសួងនេះបញ្ជូនសំណុំរឿងប្តឹងទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ទៀតផង បន្ទាប់ពីប្រតិភូរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក ឡុង នរិន្ទ មេធាវីរបស់រាជរដ្ឋាភិបាលចុះស្រាវជា្រវស៊ើបអង្កេតរកឃើញកំហុសជាក់ ស្តែងរបស់ សេង យៀន បានទទួលលុយសំណូក២០ម៉ឺនដុល្លារ ពីប្រជាពលរដ្ឋ១២០គ្រួសារ នៅ ភូមិកាកាប សង្កាត់កាកាប ខ័ណ្ឌដង្កោ រាជធានីភ្នំពេញជាថ្នូរនឹងការទទួលបាន ស.ជ.ណ របស់រាជរដ្ឋាភិបាលមួយច្បាប់។
រឿងអំពើពុករលួយរបស់ឈ្មោះ សេង យៀន អគ្គនាយករងនៃក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច នេះបានកើតឡើងក្នុងរឿងក្តី ទំនាក់ទំនងដីធ្លីមួយកន្លែងទំហំ៥ហិកតា ៦០អា ១៣សង់ទីអា ស្ថិតនៅភូមិខាងលើរវាងលោកយាយ ហួត សារុំ មួយគ្រួសារទល់នឹងប្រជាពលរដ្ឋ១២០គ្រួសារ។
>>> ចុចត្រង់នេះដើម្បីអានលម្អិត
June 1st, 2009
by OFC
លោកស្រី ខារ៉ូល រ៉ដលី (Carol Rudely) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបានអញ្ជើញចូលរួមជាអធិបតីក្នុង ការប្រគំតន្ត្រីបាតដៃស្អាតស្អំ ក្រោមប្រធានបទរួមគ្នាប្រឆាំងអំពើពុករលួយ ដែលរៀបចំដោយអង្គការផេកកម្ពុជានិងសម្ព័ន្ធអង្គការសង្គមស៊ីវិល ប្រឆាំងអំពើពុករលួយនៅពហុកីឡដ្ឋានជាតិ អូឡាំពិកនៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០០៩ បានធ្វើការប្រៀបធៀបនូវសាច់ប្រាក់ដែលបាត់បង់តាមរយៈអំពើពុករលួយ។
លោកស្រី ខារ៉ូល រ៉ដលី បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា ៖ «ដោយ ផ្អែកទៅលើការសិក្សាជាច្រើនបានបង្ហាញថា អំពើពុករលួយបានធ្វើឲ្យកម្ពុជាបាត់បង់ចំណូលជាតិដល់ទៅ៥០០លាន ដុល្លារក្នុងមួយឆ្នាំៗ ដែលចំណូលនេះអាចជួយដល់ការចំណាយផ្សេងៗទៅលើសេវាអប់រំសាធារណៈ សេវាថែទាំសុខភាពនិងការងារសម្រាប់ប្រជាជនកម្ពុជា។ ថវិកា៥០០លានដុល្លារគឺមានតម្លៃស្មើនឹងការសាងសង់អគារដែលមាន បន្ទប់ចំនួន២ម៉ឺនឬមានលទ្ធភាពផ្ដល់ប្រាក់បៀវត្សរ៍ដល់មន្ត្រី រាជការកម្ពុជាបន្ថែមចំនួន២៦០ដុល្លារក្នុងមួយខែ»។
លោកស្រី ខារ៉ូល ក៏បានសម្ដែងផងដែរនូវសេចក្ដីរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងអនុម័តច្បាប់ប្រឆាំងអំពីពុករលួយនៅក្នុងឆ្នាំ ២០០៩នេះ។
លោកស្រី ខារ៉ូល រ៉ដលី បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា ៖ «សូម ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាគោរពនូវការសន្យារបស់ខ្លួននិង ការអនុម័តនៃច្បាប់ប្រឆាំងនឹងអំពើពុករលួយ។ នៅក្នុងអំឡុងពេលនៃការបោះឆ្នោតកាលពីឆ្នាំ២០០៨គ្រប់គណបក្សនយោបាយ ទាំងអស់បានសន្យាក្នុងការអនុម័តច្បាប់នេះ។ ឥឡូវនេះដល់ពេលដែលច្បាប់នេះត្រូវអនុវត្តហើយ»។
>>>>សូមចុកមើលអត្ថបទព័ត៌មានលម្អិត
May 26th, 2009
by OFC
នៅពេលវិទ្យុអាស៊ីសេរីសាកសួរទៅកាន់ប្រជាពលរដ្ឋដែលរកស៊ី ចិញ្ចឹម ជីវិតតូចតាចនៅតាមចិញ្ចើមថ្នល់ក្នុងទីក្រុងភ្នំពេញជាច្រើននាក់ ពួកគេបានឲ្យដឹងស្រដៀងៗគ្នាថា មានមន្រ្តីប៉ូលិសមួយចំនួនបានឲ្យពួកគាត់បង់លុយជាប្រចាំខែទៅ ឲ្យពួកគេទាំងនោះ។
បុរសវ័យ ៤២ឆ្នាំ មានរបរជាជាងកាត់សក់នៅតាមចិញ្ចើមថ្នល់មួយក្នុងក្រុងភ្នំពេញ បាននិយាយនៅក្នុងលក្ខខណ្ឌដោយសុំមិនបញ្ចេញឈ្មោះនិងកន្លែងគាត់រក ស៊ី ដោយសារតែមានការបារម្ភខ្លាចគេបិទកន្លែងគាត់រកស៊ីនោះ ឲ្យដឹងថា គាត់បានជួលកន្លែងមួយនៅចិញ្ចើមថ្នល់ដែលមានទំហំ ២ម៉ែត្របួនជ្រុងពីម្ចាស់ផ្ទះដើម្បីរកស៊ីកាត់សក់ ប៉ុន្តែការប្រកបរបររបស់គាត់នោះមិនមានភាពប្រសើរឡើយ បើទោះជាគាត់អាចរកប្រាក់បានក្នុងមួយថ្ងៃពី ២ម៉ឺន ទៅ ៣ម៉ឺនរៀលក៏ដោយ ៖ «ជួលមួយខែអស់ ៣៥(ដុល្លារ)»។
ជាង កាត់សក់រូបនេះបញ្ជាក់បន្ថែមទៀតថា ក្រៅពីត្រូវបង់ថ្លៃជួលកន្លែង គាត់ក៏ត្រូវផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗគាត់ចំនួនបីនាក់ បន្ថែមទៀតផងដែរ ហើយអ្វីដែលធ្វើឲ្យគាត់កាន់តែមានការលំបាកទៅទៀតនោះ គឺត្រូវបង់ប្រាក់ជាប្រចាំទៅឲ្យមន្រ្តីប៉ូលិសតែម្តង ដែលគាត់មិនដឹងថា ការបង់នោះគេយកទៅឲ្យអ្នកណានិងមានបញ្ជាពីថ្នាក់ណានោះឡើយ ៖ «គេ គ្រាន់តែថា បញ្ជាពីមេគេឲ្យយក មិនដឹងមេគេមួយណា គេថាបញ្ជាមេឲ្យយក។ ហើយបើសិនជានរណាគេមិនព្រមបង់ទេ អ្នកហ្នឹងគេអត់ឲ្យដាក់ទេ អត់ឲ្យរកស៊ី»។ អានលម្អិត
May 26th, 2009
by OFC
ភ្នំពេញៈ លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារនៃរដ្ឋសភា បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកតំណាងរាស្ត្រលោកនឹងខិតខំជំរុញក្រុមប្រឹក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបង្កើនក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីបានបញ្ជូនមករដ្ឋសភាឲ្យបានឆាប់តាមតែអាចធ្វើបាន។
លោក ជាម យៀប បានសន្យាដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០០៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយក្រុមអង្គការសង្គមស៊ីវិលកម្ពុជាប្រឆាំងអំពើពុករលួយ ដែលមានអង្គការចំនួន៤៨ជាសមាជិក ដើម្បីរំលឹកខួបនៃការប្រគល់ស្នាមមេដៃប្រជាពលរដ្ឋជាង១លាននាក់ នៅរដ្ឋសភា ក្នុងគោលបំណងសុំឲ្យអនុម័តដាក់ចេញនូវច្បាប់ស្តីពីការប្រឆាំង នឹងអំពើពុករលួយ។ វាគ្មិននានាមានជាអាទិ៍មកពីអង្គការវិទ្យាស្ថានដើម្បី លទ្ធិប្រជាធិបតេយ្យ អង្គការលីកាដូ អង្គការអាដហុក អង្គការនិហ្វិក និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម បានទទួចសុំឲ្យរកវិធី ដើម្បីបង្កើនល្បឿនអនុម័តច្បាប់ប្រឆាំង អំពើពុករលួយ ដែលរាប់ទាំងសុំឲ្យតំណាងរាស្ត្រដាក់ចេញនូវសេចក្តីស្នើច្បាប់ ជំនួសប្រសិនបើសេចក្តីព្រាងច្បាប់តាក់តែងដោយរាជរដ្ឋាភិបាលមានការ យឺតយ៉ាវ។
ទោះបីយ៉ាងណាចម្លើយពីលោកជាម យៀប ឲ្យដឹងថា ច្បាប់ប្រឆាំងអំពើពុករលួយមិនអាចចេញមុនច្បាប់ព្រហ្មទ័ណ្ឌបានឡើយ ព្រោះទាក់ទងនឹងទោសបញ្ញត្តិ។
លោកប្រធានគណៈកម្មការ ហិរញ្ញវត្ថុធនាគារនៃរដ្ឋសភាបានឲ្យដឹងថា ក្រមព្រហ្មទ័ណ្ឌ ដែលមានជាង៧០០មាត្រា បាននឹងកំពុងសិក្សាពិនិត្យនៅគណៈកម្មការនីតិកម្មរដ្ឋសភា ហើយក្រោយពីក្រមព្រហ្មទ័ណ្ឌត្រូវបានអនុម័ត ច្បាប់ប្រឆាំងអំពើពុករលួយដែលមានត្រឹមតែ១១ជំពូក ៩២មាត្រា គឺងាយស្រួលទេ។
លោក ជាម យៀប បានបញ្ជាក់ថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ម្នាក់នៃគណបក្សឈ្នះឆ្នោត ដែលទទួលបានការគាំទ្រដ៏លើសលប់ពីប្រជាពលរដ្ឋ លោកក៏ចង់ឈ្នះឆ្នោតទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តថែមទៀត ដែរ។ ដូច្នោះអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ របស់អង្គការសង្គមស៊ីវិលគឺត្រូវបានយកចិត្តទុកដាក់ដោះស្រាយ គឺដើម្បីធ្វើយ៉ាងណាឲ្យសង្គមមានស្ថិរភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើនដោយសារអ្នករកស៊ីលែងព្រួយអំពី បញ្ហាពុករលួយ និងជីវភាពប្រជាពលរដ្ឋត្រូវបានបង្កើនឡើងផងដែរ។
ទោះបី យ៉ាងណាដើម្បីបំបាត់អំពើពុករលួយបានក្រៅពីនាំគ្នាអនុវត្តច្បាប់ និងលិខិតបទដ្ឋាន ដែលមានស្រាប់គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ៕
May 26th, 2009
by OFC
ភ្នំពេញៈ លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារនៃរដ្ឋសភា បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកតំណាងរាស្ត្រលោកនឹងខិតខំជំរុញក្រុមប្រឹក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបង្កើនក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីបានបញ្ជូនមករដ្ឋសភាឲ្យបានឆាប់តាមតែអាចធ្វើបាន។
លោក ជាម យៀប បានសន្យាដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០០៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយក្រុមអង្គការសង្គមស៊ីវិលកម្ពុជាប្រឆាំងអំពើពុករលួយ ដែលមានអង្គការចំនួន៤៨ជាសមាជិក ដើម្បីរំលឹកខួបនៃការប្រគល់ស្នាមមេដៃប្រជាពលរដ្ឋជាង១លាននាក់ នៅរដ្ឋសភា ក្នុងគោលបំណងសុំឲ្យអនុម័តដាក់ចេញនូវច្បាប់ស្តីពីការប្រឆាំង នឹងអំពើពុករលួយ។ វាគ្មិននានាមានជាអាទិ៍មកពីអង្គការវិទ្យាស្ថានដើម្បី លទ្ធិប្រជាធិបតេយ្យ អង្គការលីកាដូ អង្គការអាដហុក អង្គការនិហ្វិក និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម បានទទួចសុំឲ្យរកវិធី ដើម្បីបង្កើនល្បឿនអនុម័តច្បាប់ប្រឆាំង អំពើពុករលួយ ដែលរាប់ទាំងសុំឲ្យតំណាងរាស្ត្រដាក់ចេញនូវសេចក្តីស្នើច្បាប់ ជំនួសប្រសិនបើសេចក្តីព្រាងច្បាប់តាក់តែងដោយរាជរដ្ឋាភិបាលមានការ យឺតយ៉ាវ។
ទោះបីយ៉ាងណាចម្លើយពីលោកជាម យៀប ឲ្យដឹងថា ច្បាប់ប្រឆាំងអំពើពុករលួយមិនអាចចេញមុនច្បាប់ព្រហ្មទ័ណ្ឌបានឡើយ ព្រោះទាក់ទងនឹងទោសបញ្ញត្តិ។
លោកប្រធានគណៈកម្មការ ហិរញ្ញវត្ថុធនាគារនៃរដ្ឋសភាបានឲ្យដឹងថា ក្រមព្រហ្មទ័ណ្ឌ ដែលមានជាង៧០០មាត្រា បាននឹងកំពុងសិក្សាពិនិត្យនៅគណៈកម្មការនីតិកម្មរដ្ឋសភា ហើយក្រោយពីក្រមព្រហ្មទ័ណ្ឌត្រូវបានអនុម័ត ច្បាប់ប្រឆាំងអំពើពុករលួយដែលមានត្រឹមតែ១១ជំពូក ៩២មាត្រា គឺងាយស្រួលទេ។
លោក ជាម យៀប បានបញ្ជាក់ថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ម្នាក់នៃគណបក្សឈ្នះឆ្នោត ដែលទទួលបានការគាំទ្រដ៏លើសលប់ពីប្រជាពលរដ្ឋ លោកក៏ចង់ឈ្នះឆ្នោតទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តថែមទៀត ដែរ។ ដូច្នោះអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ របស់អង្គការសង្គមស៊ីវិលគឺត្រូវបានយកចិត្តទុកដាក់ដោះស្រាយ គឺដើម្បីធ្វើយ៉ាងណាឲ្យសង្គមមានស្ថិរភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើនដោយសារអ្នករកស៊ីលែងព្រួយអំពី បញ្ហាពុករលួយ និងជីវភាពប្រជាពលរដ្ឋត្រូវបានបង្កើនឡើងផងដែរ។
ទោះបី យ៉ាងណាដើម្បីបំបាត់អំពើពុករលួយបានក្រៅពីនាំគ្នាអនុវត្តច្បាប់ និងលិខិតបទដ្ឋាន ដែលមានស្រាប់គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ៕
May 19th, 2009
by admin
ភ្នំពេញៈ ក្រុមមេធាវីការពារអតីតមេដឹកនាំខ្មែរ ក្រហមបានរួមគ្នាលើកឡើងពីសំណុំរឿងពុករលួយ និងហាក់ដូចជាយកបញ្ហាពុករលួយធ្វើជាចំណាប់ខ្មាំង ដោយបានទាំងជំរុញឲ្យតុលាការចម្រុះមួយនេះត្រូវដោះស្រាយលាងខ្លួន ឲ្យជ្រះស្រឡះពីបញ្ហាអាស្រូវពុករលួយ។
កាលពីថ្ងៃទី៤ ដើមខែឧសភានេះក្រុមមេធាវីការពារលោក នួន ជា លោក ខៀវ សំផន លោក អៀង សារី និងមេធាវីការពារលោកស្រី អៀង ធីរិទ្ធ បានដាក់ពាក្យបណ្ដឹងទៅកាន់អង្គបុរេជំនុំជម្រះ ដើម្បីប្រឆាំងនឹងដីកាសម្រេចរបស់ការិយាល័យសហចៅក្រមស៊ើបអង្គេត។
សហ ចៅក្រមស៊ើបអង្គេតរបស់តុលាការខ្មែរក្រហមលោក ចៅក្រម យូ ប៊ុនឡេង និងលោកចៅក្រម ម៉ាក សែលឡឺម៉ុង កាលពីថ្ងៃទី៣ មេសា ឆ្នាំ២០០៩ បានចេញដីកាសម្រេចបដិសេធមិនព្រមបើកការស៊ើបអង្គេតលើបញ្ហាពុក រលួយនៅតុលាការខ្មែរក្រហមតាមសំណើលើកទី១១របស់សហមេធាវីការពារលោក នួន ជា។
សហចៅក្រមស៊ើបអង្គេតបានបញ្ជាក់ថា សំណើរឿងពុករលួយមិនមែនជាដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ ម៉្យាងទៀត អំណាចរបស់តុលាការខ្មែរក្រហមត្រូវបានកំណត់ក្នុងច្បាប់ថា ការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយ ដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមកើតឡើងក្នុងរបបខ្មែរក្រហមចន្លោះពី ថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩ ។
ក៏ប៉ុន្ដែ ទាំងសហមេធាវីជាតិ និងទាំងមេធាវីជាតិ អន្ដរជាតិ ការពារក្ដីលោកស្រី អៀង ធីរិទ្ធ លោក អៀង សារី និងមេធាវីការពារលោក ខៀវ សំផន បានគាំទ្រដល់បណ្ដឹងប្រឆាំងអំពើពុករលួយ ដែលបានលើកឡើងដោយក្រុមមេធាវីការពារលោក នួន ជា។
>>>អានអត្ថបទលម្អិត
May 13th, 2009
by OFC
សេចក្តីថ្លែងការណ៍ថ្មីមួយទៀត កាលពីសប្តាហ៍មុនពីអង្គការ Global Witness អំពីរឿងពុករលួយបក្សពួកនិងគ្រួសារនិយមក្នុងការបែងចែកទឹកដីរាវ រ៉ែធម្មជាតិក្នុងប្រទេសកម្ពុជា។
ការរិះគន់នេះបានតម្រូវឲ្យឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អង់គ្លេស គឺលោក ហោ ណាំបូរ៉ា ឆ្លើយតបវិញដោយអំពាវនាវឲ្យក្រុមអ្នកទ្រទ្រង់សកម្មភាពរបស់អង្គការ នេះ កាត់ផ្តាច់ជំនួយឈប់ជួយតទៅទៀត ព្រោះលោកចោទថា អង្គការនេះធ្វើយុទ្ធនាការឃោសនាក្នុងបំណងអាក្រក់ប្រឆាំងនឹងរាជ រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ៥ ខែឧសភា អង្គការ Global Witness បានរិះគន់បន្ទោសក្រុមប្រទេសផ្តល់ជំនួយដល់កម្ពុជា មានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ចិន ធនាគារពិភពលោកជាដើម ថា បរាជ័យនៅចំពោះមុខភស្តុតាងដ៏ច្រើនរាប់មិនអស់ស្តីពីអំពើពុករលួយ ក្នុងរាជរដ្ឋាភិបាលនិងការលួចទ្រព្យរដ្ឋ។
អ្នកស្រី Eleanor Nichol តំណាងអង្គការ Global Witness នៅក្រុងឡុងដ្រ៍ រាជាណាចក្រអង់គ្លេសថ្លែងថា អង្គការនេះបានព្យាយាមជួបតំណាងប្រទេសនិងស្ថាប័នទាំងអស់នោះដើម្បី បង្ហាញជូននូវអ្វីដែលគេស្រាវជ្រាវរកឃើញជាភស្តុតាងតែអ្នកខ្លះ បដិសេធមិនព្រមជួប អ្នកខ្លះថា គេមានការយល់ស្របតាមក្តីបារម្ភរបស់អង្គការនេះ ប៉ុន្តែអ្នកទាំងនោះ មិនហ៊ានសន្យាថានឹងចាត់វិធានការបែបណាមួយ បំបាត់អំពើពុករលួយនោះទេ។
អ្នកស្រីថ្លែងថា ឥឡូវនេះ មានភស្តុតាងពូនជាគំនរហើយថា អំពើពុករលួយនាំឲ្យរាំងស្ទះកិច្ចប្រឹងប្រែងអភិវឌ្ឍជាតិ ហើយរបាយការណ៍ពីអង្គការនេះ ក៏បង្ហាញអំពីអំពើពុករលួយគ្រប់ទិសទីយ៉ាងច្បាស់ៗដែរ។
របាយការណ៍អង្គការ Global Witness ដែលមានចំណងជើងថា «កម្ពុជាប្រទេសសម្រាប់ដាក់លក់» ពណ៌នាលាតត្រដាងអំពីរបៀប ដែលមន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់កំពុងបែងចែកសិទ្ធិគ្រប់គ្រង ធនធានធម្មជាតិឲ្យខ្លួនឯងកាន់កាប់ផ្ទាល់និងឲ្យក្រុមគ្រួសារនិង បក្សពួកកាន់កាប់ដោយឥតផ្តល់ផលឬផ្តល់ផលតិចតួចបំផុតដល់ពលរដ្ឋ ខ្មែរភាគច្រើន៕